ព្រឹកថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១
ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបើកកិច្ចប្រជុំឆ្លងគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្មដើម្បីពិនិត្យប្លង់សុរិយោដីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរនៃស្រុកបន្ទាយមាស គឺនៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច និងភូមិអង្គម្លីក្នុងឃុំទូកមាសខាងកើតស្រុកបន្ទាយមាស។
ឯកឧត្តមជាវ តាយអភិបាលខេត្តនិងជាប្រធានគណ:កម្មការសុរិយោដីខេត្តបានមានប្រសាសន៍ ផ្ដោតជាសំខាន់ ពិភាក្សាទៅលើបញ្ហាការកំណត់ ទំហំ ការកាត់ចំណីប្រព័ន្ធផ្លូវ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង បឹងសាធារណៈនៅមុនដំណាក់កាលនៃកិច្ចដំណើរការបិទ
ផ្សាយជាសាធារណៈនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍន៍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ដើម្បីជៀសវាង ពីផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈរួមនឹងការបម្រើឱ្យបានសមស្របនូវតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅពេលខាងមុខ។
សូមបញ្ជាក់ថា ការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យដែលដាក់ឆ្លងកិច្ច
ប្រជុំពេលនេះ គឺនៅក្នុងភូមិច្រកឃ្លៃឃុំទូកមាសខាងលិច មានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំនប់ទឹក និងអូរមានចំនួន៣កន្លែង ដោយឡែក នៅភូមិអង្គម្លីឃុំទូកមាសខាងកើត មានប្រភេទផ្លូវតូចធំសរុបចំនួន៧ ច្រកផ្លូវទំហំចាប់ពី២ ម៉ែត្រដល់៥ម៉ែត្រ មានចំនួន២០ខ្សែ ប្រឡាយមេ និងរងមានចំនួន ៧ខ្ស៕

