នៅព្រឹកថ្ងៃ២២មករា២០២១
ក្រុងព្រះសីហនុ-លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុឲ្យដឹងថា ករណីបើកផ្លូវមួយកន្លែង ចូលទៅភូមិ ម្តុំខាងក្រោយអូរគីណានៅក្នុងក្រុម១៨.១៩ភូមិ១សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃ២១មករា២០២១ ទទួលបានជោគជយ័ហើយ តាមប្លង់ប្រពន្ធ័ ។
លោកអភិបាលក្រុងបញ្ជាក់ថា ការបើកបានផ្លូវនេះមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើចរាចរណ៍ទូទៅរបស់អ្នកភូមិក្នុងតំបន់នោះ ហើយជាពិសេសគឺបង្កលក្ខណៈងាយស្រួលលើការសង្គ្រោះពលរដ្ឋក្នុងករណីមានគ្រោះអគ្គិភយ័ជាយថាហេតុណាមួយ។
បើតាមលោកអភិបាលក្រុងបន្ថែមថាការបើកផ្លូវដូចគ្នានេះ នឹងធ្វើជាបន្តបន្ទាប់ ទៅតាមកន្លែងផ្សេងៗទៀតក្នុងក្រុង ដោយអនុវត្តន៍តាមប្លង់ប្រពន្ធ័ និងគោលការណ៍រួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានឯកឧត្តមគួច ចំរើនជាប្រធានសម្រាប់ផល
ប្រយោជន៍រួមជាសាធារណៈ៕
