នៅថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំ ខាងក្រោម ៖
១- សហការីជាច្រើនរូប
២- ក្រុមទីប្រឹក្សាADB, និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម
ចូលរួមការប្រជុំត្រីភាគីជាមួយនឹងក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ធនាគារពិភពលោក WB ប្រចាំនៅការិយាល័យថ្នាក់តំបន់នៅក្នុងទីក្រុងបាងកក ប្រទេសថៃឡង់ និងក្រសួងពាក់ព័ន្ធទាំងអស់។
ការប្រជុំនេះបានប្រព្រឹតទៅតាមរយៈ Video Conference, VC នៅទីស្តីការក្រសួងMEF សាលធំ គ ។
ការប្រជុំនេះបានអនុវត្តទៅក្នុងបំណងធ្វើការប្រមែប្រមូលនៅទិន្នន័យនៃការខូចខាតដោយជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាបំផុតដែលបានកើតឡើងក្នុងអំឡុងពេលខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពេលកន្លងទៅនៅក្នុងខេត្តទាំង១៣ ជាពិសេសការខូចខាតដ៏ធ្ងន់ធ្ងរនៃហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអនុញ្ញាតឲ្យ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជាមួយនឹង WB ក្នុងការវិនិយោគទុនក្នុងទ្រុងទ្រាយធំធ្វើការអនុវត្តនូវផែនការវីនិយោគរយៈពេលវែងរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រតិបត្តិការធ្វើការអភិវឌ្ឍន៍ និងធ្វើការទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកដើម្បីបានទឹកមានសុវត្ថិភាពសម្រាប់បម្រើឲ្យលើគ្រប់វិស័យ ជាពិសេសអនុវត្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹកដែលបានរងនូវការខូចខាតដោយជំនន់ដ៏ខ្លាំងក្នុងពេលចន្លោះពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
អញ្ជើញចូលរួមក្នុងពេលនោះ រួមមាន ៖
១- ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួង MEF ជាប្រធានអង្គប្រជុំ និងជាតំណាងជាន់ខ្ពស់របស់ ក្រសួងMEF
២- ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន និង អនុប្រធានការិយាល័យ របស់ក្រសួង MEF តំណាងក្រសួង MEF ជាច្រើនរូបទៀត
៣- ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ៕

