មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តរាគមន៍លេខ១

ថ្ងៃចន្ទ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ១ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃ របស់អង្គភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារការិយាល័យ ជូនដល់កងពលតូចអន្តរាគមន៍លេខ១ នៅពេលនេះរួមមាន ម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន ២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង ឧបករណ៍បំពងសំលេង ចំនួន០២គ្រឿង ខ្សែពួរ ចំនួន៦០០ម៉ែត្រ កងអក្សរD ចំនួន៤០កង កងលេខ ៨ ចំនួន ៤០កង និងពោះវៀនកង់ ចំនួន ៤០គ្រាប់។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីតំណាងកងពលតូចអន្តរាគមន៍លេខ១ និងអនុសេនីយ៍ឯក ឆាយ ថុនា នាយផ្នែកលិខិតស្នាម និងត្រា ការិយាល័យរដ្ឋបាល នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ៕

#ហ៊ុនម៉ាណែត 🇰🇭FB_IMG_1611589323946 FB_IMG_1611589446882 FB_IMG_1611589239354 FB_IMG_1611589227451

You might like