រសៀលថ្ងៃអង្គារ៍ ១៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ច្រាំងចំរេះទី២ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ១០ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់គ្រួសារទាំង ១០ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕

