ឯកឧត្តមជា សុមេធីអភិបាលខេត្តព្រៃវែងបានដឹកនាំរៀបចំកម្មវិធី សម្អាតទីក្រុងដើម្បីបរិស្ថានល្អ..!!

នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
“ទីក្រុងស្អាត គឺជាទីក្រុងផ្តល់ភាពកក់ក្តៅ”

ឯកឧត្តមជា សុមេធីអភិបាលខេត្តបានដឹកនាំរៀបចំកម្មវិធី សម្អាតទីក្រុងដើម្បីបរិស្ថានល្អ និងចូលរួមការពារលើកកម្ពស់បរិស្ថាននៅតាមផ្ទះ និងទីកន្លែងសាធារណ:នានា ក្នុងទីក្រុងនិងជនបទ ដើម្បីទទួលបានមកវិញនូវសុខភាពល្អ និងទីក្រុងស្អាត ដែលពិធីនេះប្រព្រឹត្តទៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។

កម្មវិធីសម្អាតទីក្រុងនេះ មានការចូលរួមកិច្ចសហការពីលោកអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រភេទរួមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ជាមួយលោកគ្រូ អ្នកគ្រូគរុសិស្ស សិស្សានុសិស្ស និងក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែងផងដែរ។

ឯកឧត្តមអភិបាលខេត្តជំរាបផងដែរថា ទីក្រុងស្អាតល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្តរក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ហេតុនេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗយើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀត ដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា។

÷ជាចុងក្រោយឯកឧត្តមជាសុមេធអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងសូមអំពាវនាវដល់ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់​ ឱ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។FB_IMG_1611730903157 FB_IMG_1611730908138 FB_IMG_1611730943266 FB_IMG_1611730947685 FB_IMG_1611730938719 FB_IMG_1611730957170 FB_IMG_1611730981252 FB_IMG_1611730986019 FB_IMG_1611730994349 FB_IMG_1611731001399 FB_IMG_1611731007095

You might like