ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបចុះពិនិត្យបរិវេណសាលាអនុវិទ្យាល័យហ៊ុនសែនក្រុងកែប

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ចុះពិនិត្យការ កែលម្អសោភ័ណភាពបរិស្ថាន​ នៅអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដែលស្ថិត នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប

ការកែរលម្អបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប នេះ គឺដេីម្បីបង្កេីតឲ្យមានអនាម័យបរិស្ថាន​ សុវត្ថិភាព របស់សិស្សានុស្ស​ដោយមានការរៀបចំបន្ទប់ទឹកថ្មី​ ដាំដេីមឈេី​បង្កេីតភាពបៃតង​ សាងសង់នៅហេដ្ឋារចនាសម្ព័ន្ធថ្មីមួយចំនួន​ នឹងធ្វេីអោយសាលានេះក្លាយជាសាលាគំរូ និងដាក់បញ្ចូលក្នុងការប្រឡងប្រណាំងជាមួយសាលាកម្រិតថ្នាក់ជាតិ ។

ឯកឧត្តមអភិបាលខេត្ត​ បានលេីកឡេីងថា​ ចំពោះថវិកាសម្រាប់ចំណាយក្នុងកែលម្អសោភ័ណភាពបរិស្ថាន​ ក្នុងសាលានេះ​ គឺជាថវិការបស់ឯកឧត្តមផ្ទាល់ និងមានការចូលពីក្រុមការងារ ឯកឧត្តម លោកជំទាវ លោក លោក​ស្រីប្រធានមន្ទីរអង្គភាព​ក្នុងខេត្តផងដែរ។​ ថវិកាដែលត្រូវចំណាយក្នុងការរៀបចំនេះ​ សរុបប្រមាណ​៣០,០០០​ដុល្លា​។

ក្នុងឱកាសនេះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវដល់ទ្រង់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីសប្បុរសជនទាំងអស់​ សូមចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត​ នូវថវិកាដែលនៅខ្វះខាតនេះ៕​

ឯកឧត្តម សង្ឃឹមថា លោកគ្រូ អ្នកគ្រូទាំងអស់ និងយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលចំណេះដឹងដល់សិស្ស និងជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា អោយក្លាយជាសាលាគំរូ និងដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ៕FB_IMG_1611987617628 FB_IMG_1611987627941 FB_IMG_1611987634373 FB_IMG_1611987639985 FB_IMG_1611987674252 FB_IMG_1611987664066 FB_IMG_1611987649116 FB_IMG_1611987655084

You might like