ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានផ្តល់កិច្ចសំណេះសំណាលនិងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅព្រលានយន្តហោះVIP រាជធានីភ្នំពេញ កងអនុសេនាធំវិស្វកម្មពហុជំនាញកម្ពុជា បានចេញយុទ្ធដំណើរទ័ពទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតំបន់បេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដើម្បីប្ដូរវេនកម្លាំងចាស់។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានផ្តល់កិច្ចសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯ .ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ក្នុងឱកាសចេញដំណើររបស់កងកម្លាំងវិស្វកម្មពហុជំនាញកម្ពុជា ទៅកាន់សាធារណរដ្ឋលីបង់🇰🇭កងកម្លាំងមួកខៀវកម្ពុជា​បំពេញបេសកកម្ម​ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងកិច្ចការមនុស្សធម៌​ក្រោមដំបូលសន្តិភាពជូនពិភព​លោក​
🇰🇭រួមគ្នាដើម្បី​ បុព្វហេតុ​ជាតិ​ និងមាតុភូមិ🇰🇭កងទ័ពមួកខៀវកម្ពុជា
កងកម្លាំងរក្សាសន្តិភាពជូនពិភពលោក៕FB_IMG_1612085290520 FB_IMG_1612085297177 FB_IMG_1612085311908 FB_IMG_1612085318895

You might like