– អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ នឹងអញ្ជើញសួរសុខទុក្ខអាវុធហត្ថនារីទើបសម្រាលបុត្ររួច
+ វេលាម៉ោង៨:០០នាទីព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២១
លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរទាំង៥ មេបញ្ជាការ មូលដ្ឋាន អ.ហ ក្រុង/ស្រុក ស្នាក់ការសន្តិសុខ ។
ក្នុងឧកាសនោះផងដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដឹកនាំនាយអាវុធហត្ថចំនួន០៩នាក់/នារី០៣នាក់ អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថនារី លោកស្រីអនុសេនីយ៍ត្រី កូវ គា ជំនួយការការិ/ផ្គត់ផ្គង់ មន្ទីរភស្តុភារ ដែលទើបសម្រាលកូនរួច(សម្រាលធម្មជាតិ កូនមានទម្ងន់៣.៤គីឡូក្រាម សុខភាពល្អទាំងម្តាយនឹងកូន ) ព្រមទាំងបាននាំយក
-ថវិការ ៥០០,០០០រៀល
-ទឹកដោះគោឆៅ ២យួរ
-ទឹកផ្លែឈើ ១កេស
-ទឹកសុទ្ធ ១កេស ផងដែរ ៕FB_IMG_1612151419539 FB_IMG_1612151425107 FB_IMG_1612151486960 FB_IMG_1612151442438 FB_IMG_1612151436693 FB_IMG_1612151431562

You might like