បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបាននាំថវិកាមូលនិធិមហាគ្រួសារប្រគល់ជូនគ្រួសារសពក្នុងខណ្ឌទួលគោក..!!

នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១
ថវិកាមូលនិធិមហាគ្រួសារនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញដោយជាយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក៏ដូច លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ស៊ុំ គឹមសាន្ដ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញអញ្ជើញនាំយកអំណោយទៅប្រគល់ជូនថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៣.៤៣០.០០០រៀល ជូនដល់ គ្រួសារសពលោក វរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរង អាវុធហត្ថខណ្ឌទួលគោក ជាសមាជិកមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងនោះដែរក្នុងនាមជាតំណាងលោកឧត្តមសេនីយ៍ឯកមេបញ្ជាការ ឧត្តមសេនីយ៍ត្រី ស៊ុំ គឹមសាន្ត បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់សមាជិក ដែលធ្លាប់បានបំពេញភារកិច្ចការងារកន្លងមកនេះ។ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពផងដែរ៕FB_IMG_1612227496661 FB_IMG_1612227503307 FB_IMG_1612227515921 FB_IMG_1612227492167

You might like