ឯកឧត្តម អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា..!!

ព្រឹកថ្ងៃទី០២ ខែកុម្ភៈ​​ ឆ្នាំ២០២១​លោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវនិងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ រួមទាំង រដ្ឋបាលសង្កាត់ចំនួន០៤ បានចូលរួមអមដំណើរ ឯកឧត្តម អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ​ ចំនួន ៥០០​ គ្រួសារ​ ដែលមកពី​ ៤​ សង្កាត់​ រួមមា​ន​ សង្កាត់ឫស្សីកែវ​ ១៥០​ គ្រួសារ​ សង្កាត់ទួលសង្កែ​១​ ១៥០គ្រួសារ​ សង្កាត់ទួលសង្កែ២ ១០០​ គ្រួសារ​ និង​ សង្កាត់គីឡូម៉ែត្រ​៦ ១០០គ្រួសារ​។

អំណោយទាំងនេះ​ ទទួលបានការឧបត្ថម្ភពី​​ Muslim Welfare Organization Malaysia សហការរៀបចំដោយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ (CMDF)​ សមាគមអភិវឌ្ឍន៍​នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន​ អង្ករ ២០​ គីឡូក្រាម​ ជែលលាងដៃ​ ៥០០មល​ ០១​ ដប​ និង​ ម៉ាស់មួយដុំ៕FB_IMG_1612244651920 FB_IMG_1612244663231 FB_IMG_1612244659759 FB_IMG_1612244643170 FB_IMG_1612244633752 FB_IMG_1612244628390 FB_IMG_1612244621824 FB_IMG_1612244617925

You might like