លោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅរកដំណោះស្រាយជូនពលរដ្ឋសរុបចំនួន១៣០ករណីដោះស្រាយបានចំនួន១១៤ករណី..!!

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបានទទួល
ពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី។

នៅក្នុងរាបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វើការសម្រុះសម្រួល និងដោះស្រាយសំណុំរឿងបានចំនួន ១១៤ ករណី ហើយនៅសល់ ១៦ ករណីទៀតរដ្ឋបាលខណ្ឌកំពុងខិតខំដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។

អាជ្ញាធរខណ្ឌសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា សូមឲ្យមានការជឿជាក់មកលើអាជ្ញាធរខណ្ឌ ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នឹងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតដែលខិតខំជួយដោះស្រាយជូនបងប្អូនរាល់សំណុំរឿងទាំងអស់។

ជាក់ស្តែងគិតត្រឹមខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌបានទទួលពាក្យបណ្ដឹងសំណុំរឿងពីប្រជាពលរដ្ឋសរុបចំនួន ១៣០ ករណី។
ក្នុងនោះរដ្ឋបាលខណ្ឌបានធ្វើការសម្រុះសម្រួល និងដោះស្រាយសំណុណរឿងបានចំនួន ១១៤ ករណី ហើយនៅសល់ ១៦ ករណីទៀតរដ្ឋបាលខណ្ឌកំពុងខិតខំដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត ។

រដ្ឋបាលខណ្ឌក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការសម្រុះសម្រួលដើម្បីបញ្ចប់វិវាទឈានទៅរកនឹងទទួលលទ្ធផលឈ្នះ ឈ្នះ ទាំងអស់គ្នា៕FB_IMG_1612318202144 FB_IMG_1612318206017 FB_IMG_1612318193652 FB_IMG_1612318197729 FB_IMG_1612318176186 FB_IMG_1612318169895 FB_IMG_1612318162648 FB_IMG_1612318181137

You might like