លោក វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម​ចុះចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ..!!

នៅថ្ងៃអង្គារ ៥រោច​ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង១៥:០០​នាទី​រសៀល លោក វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្ម​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអង្គការភាពញញឹមស្ថិតនៅភូមិកំរៀងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំនួន ១៦សន្លឹក។​
ក្នុងការចុះចែកនេះមានប្រជាពលរដ្ឋចូលរួម ៥៤នាក់ ប្រុស ២៨នាក់ ។​
ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជានគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដូចជា:
១. សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ ។
២.​ បានផ្សព្វផ្សាយពីអនុក្រឹត្យ​លេខ​ ៣៩​ អ​នក្រ​.បក​ ចុះថ្ងៃទី​ ១៧​ខែ​មីនា​ ឆ្នាំ​ ២០២០​ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤​អ​ន​ក្រ​.បក​ ចុះ​ថ្ងៃទី​២១​ខែ​មីនា​ ឆ្នាំ​ ២០១៧​ ស្តីពី​ការពិន័យ​អន្តរ​ការណ៍​ចំពោះ​ករណី​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
៣.​ បានផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” លេខ​០១​គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាទាំង ៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋនិងបានណែនាំនៅឲ្យឆ្ងាយពីគ្រឿងញៀនហេីយត្រូវរាយការណ៍និងសហការណ៍ជាមួយសមត្ថកិច្ចបេីមានករណី​ ប្រេីប្រាស់​ ជួញដូរ​ ចែកចាយគ្រឿងញៀន​ ល្បែង​ស៊ីសង​ និងការប្រេីអំពេីហឹង្សាក្នុងគ្រួសារនៅមូលដ្ឋាន។FB_IMG_1612323613711 FB_IMG_1612323544726 FB_IMG_1612323569417 FB_IMG_1612323574766 FB_IMG_1612323583919 FB_IMG_1612323602373 FB_IMG_1612323596931 FB_IMG_1612323590987 FB_IMG_1612323579301

You might like