កម្មវិធីសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេស អនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១
សិក្ខាសាលាបណ្តុះបណ្តាលនិងបានជួយសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ (ក្រុង/ស្រុក) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ A នៃសាលាខេត្តព្រៃវែង។

កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត អភិបាល(រង)ក្រុង ទទួលបន្ទុកការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈ អភិបាល(រង)ស្រុក ទទួលបន្ទុកការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមសំដែងការស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមសិក្ខាសាលានៅលើទឹកដីនៃខេត្តព្រៃវែង ។

សូមបញ្ជាក់ថា សិក្ខាសាលានេះគឺក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ជាពិសេស លើការគាំទ្រ និងអភិវឌ្ឍសមត្ថភាព តាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នាដែរ កម្មវិធីនេះ ក៍បានផ្តោតលើគោលដៅពង្រឹងកិច្ចដំណើរការកំណែ
ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗចំនួន៥ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ដោយចីរភាព។
_សារជាថ្មីម្តងទៀត​ ឯកឧត្តមអភិបាលខេត្តនិងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ព្រមទាំងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ជាពិសេសក្នុងខេត្តព្រៃវែងផងដែរ។FB_IMG_1612361080717 FB_IMG_1612361084697 FB_IMG_1612361088689 FB_IMG_1612361152968 FB_IMG_1612361146960 FB_IMG_1612361140420 FB_IMG_1612361135358 FB_IMG_1612361130969 FB_IMG_1612361125620 FB_IMG_1612361120754 FB_IMG_1612361115194 FB_IMG_1612361096203 FB_IMG_1612361210395 FB_IMG_1612361207190

You might like