នារសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និង ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់
ទទួលបញ្ចប់សុពលភាព លើការងារស្ថាបនា ស្ពាន និងផ្លូវក្រាលកៅស៊ូ ចំនួន ០២គម្រោង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមាន៖
-គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុងសរសៃដែក ចំនួនពីរកន្លែង ប្រវែងសរុប ៣៣ ម៉ែត្រ ទទឹង ៨ ម៉ែត្រ (ស្ពានប្រវែង ១៨ ម៉ែត្រចំនួន ០១កន្លែង ដឹងស្ពានប្រវែង ១៥ ម៉ែត្រ ចំនួន ០១កន្លែង) និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង ៨០ ម៉ែត្រ ទទឹង ៧ ម៉ែតរ កម្រាស់ ០,២០ ម៉ែត្រ ស្ថិតនៅភូមិច្រកកូវ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៣ខ្សែ ប្រវែង សរុប ៣.៥០០ ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូ ៦ ម៉ែត្រ និងចិញ្ចើមក្រាលក្រួសក្រហមសងខាង ១ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលគណៈកម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕
