រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ..!!

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
១).ពិនិត្យ និងអនុម័តរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី២០
២.) ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩
៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមករាឆ្នាំ២០២១របស់រដ្ឋបាលខេត្ត
៤.) ពិនិត្យនិងអនុម័តសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត
(២០២២-២០២៤) របស់រដ្ឋបាលខេត្ត
៥).បញ្ហាផ្សេងៗ
៦).កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់ ។FB_IMG_1612406855157 FB_IMG_1612406842210 FB_IMG_1612406838850 FB_IMG_1612406863059 FB_IMG_1612406878685 FB_IMG_1612406904144 FB_IMG_1612406882030 FB_IMG_1612406933197 FB_IMG_1612406911670 FB_IMG_1612406918076 FB_IMG_1612406896597

You might like