ឯកឧត្តមឧត្តមសេនីយ៍ ឯករ័ត្ន ស្រ៊ាងមេបញ្ជា ការរងអញ្ជើញជាអធិបតី ភាពពិធីប្រគល់រង្វាន់ជ័យ លាភីដល់ក្រុមកីឡាករ ទទួលបានចំណាត់ថ្នាក់លេខ១.!

រាជធានីភ្នំពេញ÷
នៅរសៀលថ្ងៃអាទិត្យទី៧ខែកុម្ភៈឆ្នាំ២០២១
អបអរសាទរយុវជនរាជសីហ៍ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតពានរង្វាន់មិត្តភាព អបអសាទរពិធីសម្ពោធ តារាងបាល់ទាត់វិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអវុធហត្ថលេីផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោក​សោ​ យូស៊ុន​ អនុប្រធានសមាគមរាជសីហ៍តំណាង​លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំប្រតិភូក្រុមរាជសីហ៍​មាន​អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក​ យុវជន​សមាគមរាជសីហ៍ ចូលរួម។

លោកនាយក.លោកគ្រូ.អ្នកគ្រូវិទ្យាល័យបាក់ទូកនិងយុវជនដែលជាកីឡាករទាំងអស់។

លទ្ធផលទទួលបានដូចខាងក្រោម :
១. យុវជនរាជសីហ៍ ២ : ១ យុវជននគររាជ
២. យុវជនរាជសីហ៍ ៣ : ១ យុវជនវិទ្យាល័យបាក់ទូកបន្ទាប់ពី ពិធីប្រគល់រង្វាន់ជ័យលាភីបានបញ្ចប់ ឯកឧត្តមឧត្តមសេនីយ៍ឯក បានក្រេីនរំលឹកដល់យុវជនទាំងអស់ថា កីឡាគ្រាន់តែជាផ្នែកមួយនៃចំណងមិត្តភាព សុខភាព និងសាមគ្គីភាពទំនេរពីការសិក្សាប៉ុណ្ណោះសូមប្អូនៗកូនក្មួយកុំបោះបង់ការសិក្សា និងប្រឹងប្រែងរៀនសូត្រដេីម្បីក្លាយជាទំពាំងស្នងប្ញស្សីពោរពេញដោយសមត្ថភាព ចូលរួមជាមួយរដ្ឋាភិបាលអភិវឌ្ឍប្រទេសកម្ពុជាយេីង និងសូមជូនពរក្មួយៗទទួលបានសុខភាពល្អគ្រប់ៗគ្នា។FB_IMG_1612705083584 FB_IMG_1612705068591 FB_IMG_1612705095752 FB_IMG_1612705090321 FB_IMG_1612705108632 FB_IMG_1612705128128 FB_IMG_1612705132725

You might like