កិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតីស្តីពីការងារ អាទិភាពឆ្ពោះទៅកាន់ ការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២២

នាព្រឹកថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅ ការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ និង ជំនួយស្មារតីស្តីពីការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយ និងគណបក្សខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពីក្រុមការងារចុះជួយឃុំ សង្កាត់ និងប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ ទាំង ៨៧ ទូទាំងខេត្តកំពង់ស្ពឺ។

ថ្លែងទៅកាន់សមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ/សង្កាត់ និង គណបក្សឃុំ/សង្កាត់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគណបក្សគ្រប់ថ្នាក់ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ដែលស្តែងចេញតាមរយៈលទ្ធផលការបោះឆ្នោតកន្លងទៅ ជាពិសេសខេត្តកំពង់ស្ពឺ ដែលបាននាំមកនូវជ័យជំនះជូនគណបក្សទាំងក្នុងពេលបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តដំបូងគេ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតី ស្តីពី ការងារអាទិភាពឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២២ ទៅដល់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់របស់ខ្លួន។FB_IMG_1612679829098 FB_IMG_1612679824958 FB_IMG_1612679515434 FB_IMG_1612711034882 FB_IMG_1612711045638 IMG-20210207-WA0092 FB_IMG_1612680338487 FB_IMG_1612711090140 FB_IMG_1612711075350 FB_IMG_1612711083712

You might like