ឯកឧត្តម អ៊ុន ចាន់ដាជា គណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ ចាមអញ្ជើញចុះនាំយក អំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋចំនួន៩៨គ្រួសារ

នៅព្រឹកថ្ងៃទី ០៨ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ឯកឧត្តមអនុប្រធាន លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិ ក្រុមការងារកាកបាទក្រហមកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត និង ថ្នាក់ដឹកនាំអនុសាខា ក្រុង បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព ដោយវិបត្តិកូវីដ ១៩ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ៩៨ គ្រួសារ មកពី ភូមិបឹងបាសាក់ ៤៥គ្រួសារ ,ភូមិកំពង់រលីង ១៥គ្រួសារ និងភូមិតាណេង ៣៨គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បាន ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹកបំផុត ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ តាមរយៈ នៃការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តើមពីយើងម្នាក់ ៗ ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ,បរិភោគអាហារដែលចម្អិនឆ្អិនល្អ ជាពីសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវ យុទ្ធសាស្ត្រ “៣ការពារ និង ៣កុំ” រួមមួយវិធានការនានា តាមសារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ កុំអោយជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះឆ្លងចូល ក្នុងសហគមន៍របស់យើង។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៩៨ គ្រួសារ ,ក្នុង ១គ្រួសារ ទទួលបាន ៖
– អង្ករ ២៥ គ.ក្រ ,
– ទឹកត្រី ១យួរ,
– មីយើង ១កេស,
– ទឹកស៊ីអ៊ីវ ១យួរ,
– ត្រីខ ១០ កំប៉ុង ,
– ឃីត ១កញ្ចប់,
– អាវយឺត ២ និង
– ថវិកា ២០,០០០ រៀល។FB_IMG_1612766009418 FB_IMG_1612766093780 FB_IMG_1612766100942 FB_IMG_1612766061389 FB_IMG_1612766057448 FB_IMG_1612766107834 FB_IMG_1612766114422 FB_IMG_1612766045735 FB_IMG_1612766036953

You might like