ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបពលរដ្ឋខ្វះខាតចំនួន៣៦គ្រួសារនៅឃុំបន្ទាយមាសខាងកើត.!

ស្រុកបន្ទាយមាស៖ ព្រឹកថ្ងៃច័ន្ទ ១១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយ ឯកឧត្តម សេង សេរីបុត្រ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស ក្រុមយុវជនទាំង៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពមួយចំនួន ជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលស្រុកបន្ទាយមាស បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣៦គ្រួសារ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមប្រធាន ក៏មានប្រសាសន៍សង្កត់ធ្ងន់លើដំណាំរួមផ្សំដូចជា៖ ការដាំបន្លែ និងចិញ្ចឹមមាន់ សម្រាប់ឆ្លើយតបតាមតម្រូវការក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ១៩ ព្រោះវាឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រចាំថ្ងៃ ហើយការដាំដុះ និងចិញ្ចឹមមាន់ប្រកបដោយភាពច្នៃប្រឌិត នាំមកនូវសន្តិសុខស្បៀង និងហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ នៅតាមមូលដ្ឋាន ។

ឯកឧត្តមប្រធាន បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីជំងឺកូវីដ១៩ ដោយគោរពតាមបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។

អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៣៦គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១យួរ ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា២០,០០០៛ កងកំលាំងចំនួន ១០នាក់ ក្នុងម្នាក់ៗ ចំនួន ២០,០០០៛ និងបានផ្តល់ពូជមាន់ជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ
១គ្រួសារ/១០ក្បាលនិងគ្រាប់ពូជបន្លែចំនួន១៩គ្រួសារ ១គ្រួសារ/១កញ្ចប់។

ឯកឧត្តមប្រធាននិងក្រុមការងារបានបន្តដំណើរចុះពិនិត្យដោយផ្ទាល់ដល់សួនបន្លែរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕FB_IMG_1612767194093 FB_IMG_1612767213188 FB_IMG_1612767205542 FB_IMG_1612767254092 FB_IMG_1612767232928 FB_IMG_1612767283871 FB_IMG_1612767268978 FB_IMG_1612767311291 FB_IMG_1612767324158

You might like