ព្រឹកថ្ងៃចន្ទទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាគីរីសុខុមឃុំទំព័រមាសស្រុកសំរោងទងបានរៀបចំពិធីចែកកាតាប និងសម្ភារសិក្សាដល់តំណាងសិស្សានុសិស្សចំនួន១០០នាក់ ដែលបានមកពីមូលនិធិចិនក្រោមគម្រោង”កញ្ចប់ Panda” ក្រោមអធិបតីភាពឯកឧត្ដម កឹមរ័ត្ន ពិសិដ្ឋ រដ្ឋលេខាធិការទីស្នាក់ការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័នសង្គមស៊ីវិល ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ផងដែថា មូលនិធិចិនក្រោមគម្រោង “កញ្ចប់ Panda” បានផ្តល់កាតាប និងសម្ភារសិក្សាចំនួន៦,៧៧៩កញ្ចប់ សម្រាប់ចែកជូនសិស្សានុសិស្សចំនួន,៧៧៩នាក់ ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាចំនួន៣១ ក្នុងខេត្តកំពង់ស្ពឺ ដោយឡែកនៅព្រឹកថ្ងៃចន្ទនេះពិធីចែកកាតាប និងសម្ភារសិក្សាជូនតំណាងសិស្សានុសិស្សចំនួន១០០នាក់ នៅសាលាបឋមសិក្សាគីរីសុខុម ស្ថិតក្នុងឃុំទំព័រមាសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងសិស្សានុសិស្សទាំង៦,៧៧៩នាក់ទូទាំងខេត្ត។

