ឯកឧត្តមគួច ចំរើននិងលោកជំទាវ អ៊ូ ធីតាពៅ អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់លោកហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ..!

នៅវេលាម៉ោង ៦:៣០ នាទី ល្ងាច ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អមដំណើរដោយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់លោក ហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរស្មីបាយ័ន ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានជូនពរឱ្យលោកហ៊ុយ ប៊ុនឡេង ឆាប់ជាសះស្បើយពីជំងឺដើម្បីឆាប់បានវិលត្រឡប់ទៅបំពេញការងារជាធម្មតាឡើងវិញ។FB_IMG_1612789269940 FB_IMG_1612789231766 FB_IMG_1612789251167 FB_IMG_1612789215672

You might like