រដ្ឋបាល​ខេត្តកែបរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣ត្រូវបានពិនិត្យ​ពិភាក្សា​និងផ្តល់យោបល់ដោយគណៈកម្មាធិការបច្ចេកទេសក្រុមប្រឹក្សាខេត្ត​

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត​ មានប្រសាសន៍ថា​ ដើម្បីឲ្យដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់រដ្ឋបាល​ខេត្ត មានប្រសិទ្ឋភាព មានភាពជាក់លាក់ មានការចូលរួម និងមានសង្គតិភាពជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ ​ជាពិសេស​ស្របតាមសេចក្តីណែនាំបច្ចេកទេស​ ដែកដាក់ឲ្យប្រាស់ដោយប្រកាសអន្តរក្រសួង​ រវាងក្រសួងមហាផ្ទៃ​ និងក្រសួងផែនការ​ សេចក្តីព្រាងនេះ​ ចាំបាច់ត្រូវតែមាន​ កិច្ចពិភាក្សា​ ត្រួតពិនិត្យ​ និងផ្តល់យោបល់ដោយ​គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា​ខេត្ត​។

ក្នុងសេចក្តីថ្លែងហេតុ​ ដែលរាយការណ៍ដោយ លោក​ គង់​ សាវ៉ាត​ ប្រធានមន្ទីរផែនការ​ខេត្ត​ បានបង្ហាញអង្គប្រជុំនូវ​និតីវិធីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត​និងធ្វេីការប្រៀបធៀបជាមួយកិច្ចដំណេីរការដែលក្រុមការងារបានរៀបចំ​កន្លងមក។

ក្នុងនោះក៏បានបង្ហាញពីទម្រង់សៀវភៅ​ មាតិកា​ និងទិន្នន័យផ្សេងៗ​ ថ្មីដែលធ្វេីបច្ចុប្បន្នភាពចុងក្រោយ​ ជូនសមាជិកសមាជិកា​ ដេីម្បីពិនិត្យ​ និងផ្តល់យោបល់​ផងដែរ​។

ក្រោយពីបានពិនិត្យ​ និងផ្តល់យោបល់ដោយសមាជិកសមាជិកាគណៈកម្មាធិកា​រួចមក​ឯកឧត្តម​អភិបាលខេត្ត​និងជាប្រធានគណៈកម្មាធិការ​ បានប្រគល់កិច្ចការកែសម្រួល​ជូនក្រុមការងារកសាងផែនការខេត្ត​ រៀបចំសេចក្តីព្រាងនេះ​ដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ​ និងអនុម័តបន្តទៀត​៕FB_IMG_1612790129804 FB_IMG_1612790134908 FB_IMG_1612790143294 FB_IMG_1612790149705 FB_IMG_1612790156901 FB_IMG_1612790174999 FB_IMG_1612790125899

You might like