ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពនិង ផ្សព្វផ្សាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងលិខិតផ្សេងៗទៀតពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ បទបញ្ជាររបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្រ្តខេត្តរតនគិរី និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីគណៈអភិបាលខេត្ត ស្ថាប័នតុលាការខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកងកម្លាំងមានសមត្ថកិច្ចនៅតាមព្រំដែន ព្រមទាំងអ្នកពាក់ព័ន្ធនានាជាច្រើនទៀត។FB_IMG_1612791475310 FB_IMG_1612791501535 FB_IMG_1612791508497 FB_IMG_1612791525053 FB_IMG_1612791520847 FB_IMG_1612791496332 FB_IMG_1612791487865 FB_IMG_1612791515991 FB_IMG_1612791530061

You might like