(ខេត្តបន្ទាយមានជ័យ):ថ្ងៃអង្គារ១២ រោចខែមាឃឆ្នាំជូតទោស័កពស ២៥៦៤ត្រូវនឹងថ្ងៃទី០៩ខែកុម្ភៈឆ្នាំ ២០២១លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមាន
ជ័យបានអញ្ជើញដឹកនាំប្រជុំសេចក្តីណែនាំស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន-វៀតណាមនិងផ្សព្វផ្សាយផែនការផ្សេងៗរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលមានការចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍វរសេនីយ៍ស្នងការរងលោក-លោកស្រីនាយការិយាល័យលោកអធិការ-អធិការរងនិងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤សរុប៩០នាក់ នៅសាលប្រជុំ(ក)របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

