សាលាខេត្តរៀបចំពិធីប្រកាសចូលកាន់មុខ តំណែងប្រធានមន្ទីរអនុប្រធានការិយាល័យ ប្រធាន អនុប្រធានមណ្ឌលសុខភាពនៃមន្ទីរអង្គភាពជុំវិញខេត្ត

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីដែលមានសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានមណ្ឌលសុខភាព នៃមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អរវាងគ្នានឹងគ្នាឲ្យបានល្អប្រសើរក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕FB_IMG_1612860116879 FB_IMG_1612860120733 FB_IMG_1612860128699 FB_IMG_1612860132571 FB_IMG_1612860153710 FB_IMG_1612860156923 FB_IMG_1612860161256 FB_IMG_1612860174380 FB_IMG_1612860240630 FB_IMG_1612860236923 FB_IMG_1612860218539 FB_IMG_1612860229374 FB_IMG_1612860148245 FB_IMG_1612860143761 FB_IMG_1612860139620 FB_IMG_1612860209765 FB_IMG_1612860205729 FB_IMG_1612860193649 FB_IMG_1612860187476

You might like