នៅព្រឹកថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២១នេះ
ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលសូមអរគុណសន្តិភាព! សូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុតដែល សម្តេចតេជោ តែងតែបានយកចិត្តទុកដាក់បំផុតចំពោះសុខភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នាផងដែរ ហើយក៏សូម អរគុណដល់ មហាមិត្តចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ដែលបានជួយផ្តល់នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ខណៈប្រទេសធំៗមួយចំនួន មានថវិកាច្រើនហើយ នៅតែពុំទាន់មានលទ្ធភាពទិញវ៉ាក់សាំងសម្រាប់ផ្តល់ជូនពលរដ្ឋបាន ដោយសារតែការផលិតវ៉ាក់សាំងមិនអាចធ្វើការផ្គត់ផ្គង់ទាន់។
ឯកឧត្តមពិតជាមានទំនុកចិត្តនិងជឿជាក់នូវភាពកក់ក្តៅយ៉ាងខ្លាំងបំផុតចំពោះសុខភាពរបស់ខ្លួនឯងដែលពេលនេះត្រូវបានទទួលវ៉ាក់សាំងការពាររីរុសដ៏កាចសាហាវដែលកំពង់រាលដាលនៅលើពិភពលោកយើងនេះផងដែរ៕
