ឯកឧត្តម​អ៊ុំ រាត្រីអភិបាលខេត្ត​បន្ទាយមានជ័យបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ លេីកទី១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២១នេះ
ឯកឧត្តម​អ៊ុំ រាត្រីអភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ!សូមអរគុណសន្តិភាព! សូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុតដែល សម្តេចតេជោតែងតែបានយកចិត្តទុកដាក់បំផុតចំពោះសុខភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នាផងដែរ ហើយក៏សូម អរគុណដល់ មហាមិត្តចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ដែលបានជួយផ្តល់នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ខណៈប្រទេសធំៗមួយចំនួន មានថវិកាច្រើនហើយ នៅតែពុំទាន់មានលទ្ធភាពទិញវ៉ាក់សាំងសម្រាប់ផ្តល់ជូនពលរដ្ឋបាន ដោយសារតែការផលិតវ៉ាក់សាំងមិនអាចធ្វើការផ្គត់ផ្គង់ទាន់។

ឯកឧត្តមពិតជាមានទំនុកចិត្តនិងជឿជាក់នូវភាពកក់ក្តៅយ៉ាងខ្លាំងបំផុតចំពោះសុខភាពរបស់ខ្លួនឯងដែលពេលនេះត្រូវបានទទួលវ៉ាក់សាំងការពាររីរុសដ៏កាចសាហាវដែលកំពង់រាលដាលនៅលើពិភពលោកយើងនេះផងដែរ៕FB_IMG_1612931202616 FB_IMG_1612931207400 FB_IMG_1612931197947 FB_IMG_1612923598257

You might like