លោកឧត្តមេនីយ៍ទោ​សាត​ គឹមសាន​ដោយមានការអញ្ជើញពីអង្គការប្រតិបត្តិការកុមារកម្ពុជានាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារ

ព្រឹកថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០​២១ក្នុងបរិវេណវត្តអន្លង់ត្រាច​ ស្ថិតក្នុងភូមិអន្លង់ត្រាចឃុំរបស់​មង្គល ស្រុកមោងឫស្សីខេត្តបាត់ដំបងដោយមានការអញ្ជើញពីលោកឧត្តមេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់​មង្គល បានអញ្ជេីញក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារ​ដែលរងគ្រោះដោ​យ​ទឹកជំនន់នាពេលកន្លងទៅក្នុងភូមិអន្លង់ត្រាច​ ឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ដែលអំ​ណោយទាំងនេះទទួលបានតាមរយៈអង្គការប្រតិបត្តិការកុមារកម្ពុជា ដែល មានលោកស្រីទិត្យ សាដារីជានាយិ​ការ​របស់អង្គការនេះ។

លោកឧត្តមេនីយ៍ទោ​ សាត​គឹមសាន​ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទក្ខពីសំណាក់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម​ងួន​ រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ ព្រមទាំងឯកឧត្តម​ ឧត្តមសេនី​យ៍​ឯក​ ស​ថេត​ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ដែលឯកឧត្តមធ្លាប់ទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ នាេពលកន្លងទៅ​។

លោកឧត្តមេនីយ៍ទោ​ស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោនយោបាយស្តីពីភូមិ​ ឃុំមានសុវត្ថិភាពដែលក្នុងនោះផ្តោតសំខាន់បញ្ហាគ្រឿង​ញៀនដែលក្រុមគ្រួសារនីមួយៗត្រូវអប់រំណែនាំសមាជិកគ្រួសាររបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន​ ជាមួយនេះសូមចូល​រួមគោរពនិងអនុវត្តឱ្យបានទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោកពិសេសបងប្អូនដែលប្រេីប្រាស់ផ្លូវ។

ដោយឡែកបញ្ហាគ្រោះអគ្គិភ័យ​ដោយ​សាររដូវនះជារដូវប្រាំងហួតហែង​ ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាច​កេីតឡេីងតាមលំនៅដ្ឋាន​ទាំងភ្លេីងជេីងក្រាន​ ភ្លេីងទៀនធូប​ ចរន្តអគ្គិសនីឬភ្លេីងព្រៃដែលអាចឆាបឆេះរាលដាលដល់លំនៅដ្ឋាន ។

ជាមួយនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ​ទប់ស្កាត់និងការពារខ្លួនពីបញ្ហាជម្ងឺឆ្លងCOVID-19 សូមប្រជាពលរដ្ឋនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិ​បាល​ ការធ្វេីអនាម័យជាប់ជាប្រចាំ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៨ខែ​ កុម្ភៈ​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋចំនួន​១១ភូមិក្នុងឃុំរបស់​មង្គល​ស្រុកមោងឫស្សី​ចំនួន៦៦៩គ្រួសារបាន​ទទួល​អំ​ណោយពីអង្គការខាងលេីនេះ​ រួចហេីយ​ តែដោយសារស្ថានភាពផ្លូវ​លំ​បាកក្នុងការធ្វេីដំណេីរទេីបថ្ងៃនេះ​ប្រជា​ពលដ្ឋនៅភូមិអន្លង់ត្រាច​ ដែល​នៅឆ្ងាយជាងគេទទួលបាននៅពេលនេះ។

គ្រួសារដែលត្រូវទទួលអំណោយ នៅពេលនេះមួយគ្រួសារៗទទួលបាន៖-អង្ករចំនួន ២៥គីឡូ​ក្រាម -មីចំនួន០១កេសតូច -ត្រីខកំប៉ុងចំនួន​០១​យួរ -ទឹកត្រីចំនួន០១យួរ -ទឹកសីអីវចំនួន០​១​យួរ -អំបិលអនាម័យចំ​នួន​០១គីឡូក្រាម -ស្កសរចំនួន​០១គីឡូ​ក្រាម -ប្រេងឆាចំ​នួន០១ដប៕FB_IMG_1612934766196 FB_IMG_1612934802478 FB_IMG_1612934789818 FB_IMG_1612934745637 FB_IMG_1612934737726 FB_IMG_1612934726385 FB_IMG_1612934751318 FB_IMG_1612934722261 FB_IMG_1612934679955 FB_IMG_1612934686624 FB_IMG_1612934696620 FB_IMG_1612934712646

You might like