កំពង់ចាម)៖នៅថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០២១
សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាតរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិបានអញ្ជើញទៅកាន់ភូមិវាលឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិច នៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។
នាវាម៉ារីនលិចនៅក្នុងទន្លេ មេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុនអាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ទៅ៥០តោន ខណៈបេសកកម្មរុករករយៈ ពេលជាង៤ខែមកនេះត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានជាង
៨តោន។
គ្រាប់យុទ្ធភណ្ឌនិងគ្រោង
ឆ្អឹងមនុស្សនោះគឺត្រូវបានអ្នក ជំនាញសិក្សាថាសល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥រវាងកងទ័ពសេនាប្រមុខលន់នល់និងកងទ័ពកម្ពុជាប្រជាធិបតេយ្យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ នាងផាតរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេតែងដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ពាក់ព័ន្ធនឹងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះនិងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះឱ្យកាន់តែឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់។
ឧត្តមសេនីយ៍ទោម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(NPMEC)
បានបញ្ជាក់ថា កម្លាំងជំនាញប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ១០
តោនខណៈកម្លាំងជំនាញកំពុងបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្តថា កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះគឺកម្លាំងជំនាញរបស់លោកបានចាប់ផ្តើមឡើងតាមពីកំឡុងដើមខែតុលាឆ្នាំ២០២០ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះទឹកជំនន់ទើបធ្វើឱ្យកិច្ច
ប្រតិបត្តិការនេះបានផ្អាកជាង៣សប្តាហ៍។
ចំពោះប្រតិបត្តិការនេះ កម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវា និងជុំវិញនាវា ក្នុង កំឡុងដើមខែធ្នូ ឆ្នាំ២០២០។
ឧត្តមសេនីយ៍ទោបានបន្តថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម និងសេចក្តីសម្រេចរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែនដោយបញ្ជាឱ្យកង
កម្លាំងរបស់មជ្ឈមណ្ឌលជាតិ ចុះមកសិក្សាស្រាវជ្រាវនៅក្នុងតំបន់ខាងលើ ។
ឧត្តមសេនីយ៍ទោម៉ី សុភា បានគូសបញ្ជាក់ថាប្រតិបត្តិការរុករកនិងប្រមូលគ្រឿងយុទ្ធភណ្ឌក្នុងបាតទន្លេមេ
គង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតាគឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលាឆ្នាំ២០២០និងបន្តរុករកទៀតរហូតដល់ខែឧសភាឆ្នាំ២០២១ដែលមានរយៈពេល៤ខែមកហើយ។
លោកបានបញ្ជាក់ថាសម្រាប់ក្នុងរង្វង់ប្រតិបត្តិការ រុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្លាំងជំនាញរបស់លោកបានប្រមូលគ្រាប់យុទ្ធភណ្ឌមាណ២៥ភាគរយដូច្នេះ ក្នុងនាមជាមេបញ្ជាការដឹកនាំបេសកកម្មនេះនឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារនេះបន្ថែមទៀត។ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ បេសកកម្មរុករកនិងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕

