រដ្ឋបាលខេត្តព្រៃវែងបើកកិច្ច ប្រជុំនៃគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩..!!

ថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវិដ-១៩​ ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័កតាមរយៈវីដេអូខនហ្វឺរិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺយោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចតេជោ ជូនជនរួមជាតិអំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងលើគ្រោះអាសន្នបន្ទាន់ ជាមួយនិងការចាត់វិធានការសុខាភិបាល ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធអោយបានល្អ ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកដឹកនាំ​ និងផ្តល់យន្តការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។FB_IMG_1613373966950 FB_IMG_1613373948072 FB_IMG_1613373952921 FB_IMG_1613373958333 FB_IMG_1613373944950

You might like