សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់១៤ខែកុម្ភៈបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាមន្ត្រីរាជការ ព្រះសង្ឃប្រជាសហគមន៍ អាជ្ញាធរដែនដីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល ប្រទេសកម្ពុជាយើងមាន»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ចំពោះមុខអ្នកចូលរួមកម្មវិធីបំបួសដើមឈើប្រមាណ៣០០នាក់ក្នុងក្របខណ្ឌនៃកម្មវិធីបោះជំរុំនៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាកម្មវិធីបោះជំរុំតង់ ១៤ កុម្ភៈដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះធ្វើឡើងក្នុងគោលបំណងទី១៖ បង្ហាញក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថាននៅដែនជម្រកសត្វ
ព្រៃព្រៃឡង់ក៏ដូចជាតំបន់អភិរក្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ទី២៖ ផ្សព្វផ្សាយការយល់ដឹងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ,ទី៣៖
បំផុសគំនិតនិងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖
បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថាតាមរយៈកម្មវិធីនេះរួមនឹងការផ្សព្វផ្សាយពីសារផ្សេងទាក់ទងនឹងធនធានធម្មជាតិក្រសួងបរិស្ថានជឿជាក់ថានឹងចូលរួមបណ្តុះស្មារតីពលរដ្ឋខ្មែរឱ្យកាន់តែស្រឡាញ់ធនធានធម្មជាតិ និងចូលរួមកាន់តែសកម្មថែមទៀតដើម្បីអភិរក្សព្រៃឈើសត្វព្រៃ។
ឯកឧត្តមថ្លែងថាពលរដ្ឋគ្រប់ៗរូបអាចចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលពេលខ្លះគ្រាន់តែបងប្អូនសន្សំសំចៃទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសីការមិនបរិភោគសាច់
សត្វព្រៃការចូលរួមដាំដើម ទាំងនេះសុទ្ធតែជាការគោរពនិងស្រឡាញ់ធនធានធម្មជាតិទាំងអស់។
ឯកឧត្តមនេត្រ ភក្ត្រា បានថ្លែងថា ពិធីបំបួសដើមឈើធ្វើឡើងនៅក្នុងតំបន់ដែន
ជម្រកសត្វព្រៃព្រៃឡង់ក៏ពិតមែនតែវាពិតជាមានអត្ថន័យដ៏ជ្រៀលជ្រៅសម្រាប់ ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ហើយកម្ពុជាមិន
មែនមានតែដែនជម្រកសត្វព្រៃឡង់តែមួយដែលត្រូវការពារនិងអភិរក្សឡើយ គឺកម្ពុជាមាន ផ្ទៃដីដែលត្រូវបានដាក់ជាតំបន់អភិរក្សទំហំ ៧,៣លានហិកតាដែលបានចែកជា ៧០តំបន់ក្នុងនោះមានឧទ្យានជាតិដែនជម្រកសត្វព្រៃតំបន់ប្រើ
ប្រាស់ច្រើនយ៉ាងតំបន់រ៉ាមសារតំបន់ការពារទេសភាពនិងរបៀងអភិរក្សជីវៈចម្រុះជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងបានតាំងចិត្តខ្ពស់ក្នុងការពារតំបន់ការពារធម្មជាតិទាំងនេះ រហូតទទួលបាននូវការកោតសរសើរជាអន្តរជាតិលើការរៀបចំតំបន់អភិរក្ស និងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត។
ឯកឧត្តមនេត្រ ភក្ត្រាបានមានប្រសាសន៍ថាកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្រោមការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែនតាំងពីឆ្នាំ១៩៩៨មក យើងទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូររៀបចំផែនការយន្តការដើម្បីអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន រហូតកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិកោតសរសើរក្នុងការរៀបចំតំបន់អភិរក្សហើយមានទំហំរហូតដល់ ៤១%នៃផ្ទៃដីប្រទេសកម្ពុជានិងកម្ពុជាក៏បានក្លាយជាប្រទេសមួយដែលគេតែងតែលាបពណ៌ថាជាប្រទេសដែលកាប់ឈើមកជាប្រទេសដែលមានលទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តថែមទៀត។
នេះបញ្ជាក់ថាកម្ពុជាបានខិតខំការពារអភិរក្សធនធានធម្មជាតិដែលនៅសល់រក្សាឈើឈរ និងលក់តួនាទីឈើឈរតាមរយៈឥណទានកាបូនហើយថវិកាដែលទទួលបានត្រូវបានប្រើប្រាស់ដើម្បីអភិរក្សធនធានធម្មជាតិនិងចូលរួមអភិវឌ្ឍសហគមន៍ក្នុងមូលដ្ឋាន។

