នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំគណៈ ប្រតិភូក្រសួងចូលរួមកិច្ច ប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិក្រោម ហិរញប្បទានរបស់ធនាគារពិភពលោក..!!

ភ្នំពេញ៖ ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) និងផ្លូវជាតិលេខ៣(កំពត-វាលរេញ) ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់សំខាន់ៗ អ្នកសម្របសម្រួលគម្រោង ក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍ ពិគ្រោះយោបល់ ក៏ដូចជាស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវទាំងពីរខ្សែ គឺផ្លូវជាតិលេខ៣(កំពត-វាលរេញ) និងផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ)។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖
ក្រសួងបានសម្រេចដកបុគ្គលិករបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួន៨រូប ព្រមទាំងបានដាក់បន្ថែមមន្ត្រីបច្ចេកទេសពីក្រសួងសាធារណការ
និងដឹកជញ្ជូនដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនទាំងពីរ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើស្នើសុំអនុសាសន៍ពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាមតិយោបល់ពីអង្គប្រជុំទាំងមូល ដើម្បីរិះរកនីតិវិធីជួសជុលនិងសាងសង់ផ្លូវ ទាំងពីរខ្សែនេះឱ្យមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែសាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េនិងចំណាយថវិកាសរុបប្រមាណ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។

ដោយឡែកគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ)ប្រវែង៥៤,៣០គីឡូ
ម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារ ក្រោមគម្រោងឥណទាន IDA Credit លេខ.៥៧៨៩-Kh៕FB_IMG_1613389321282 FB_IMG_1613389325312 FB_IMG_1613389329974 FB_IMG_1613389402031 FB_IMG_1613389421729 FB_IMG_1613389434497 FB_IMG_1613389438848 FB_IMG_1613389372075

You might like