ស្នងការដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចពិធីបើកវគ្គការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងនីតិវិធី..!

-នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០២១ នេះនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមន្រ្តីនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលការបណ្តុះ​បណ្តាលពង្រឹងសមត្ថភាពជំនាញស្តីពីនីតិវិធីស៊ើបអង្កេតប្រឆាំងបទល្មើសសេដ្ឋកិច្ចរយៈ​ពេល០៣ថ្ងៃ។

អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គនេះមានលោក​ឧត្តមសេនីយ៍ទោឡុង ស្រេងអនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ទោ សួន ណារ៉ាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកវរសេនីយ៍ឯកអូន ហ្វៃ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបាត់ដំបង ។

ក្នុងប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះលោក​ឧត្តមសេនីយ៍ទោឡុង ស្រេង បានណែនាំឱ្យសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះទាំងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាមលើមេរៀននិងមុខជំនាញដែលនឹង ត្រូវយកមកផ្សព្វផ្សាយនាពេលនេះ ហើយអ្វីដែលលោកចង់បានបំផុតនោះគឺចង់ឱ្យសិក្ខាកាមទាំងអស់ បំផុសនូវសំណូរឱ្យបានច្រើនក្នុងពេលសិក្សានេះ ព្រោះថាបើយើងអង្គុយចាំតែស្តាប់តែម៉្យាងនោះ ពិតជាយើងមិនទទួលបាននូវការចងចាំឱ្យបានច្រើននោះទេប៉ុន្តែ​បើយើងបំផុសនូវសំណូរដែលចេញអំពីការគឺត របស់យើងនោះពិតជាយើងចងចាំបាន​យូរ​ហើយច្បាស់លាស់បំផុតនៅពេលយើង អនុវត្ត៕FB_IMG_1613529918490 FB_IMG_1613529952960 FB_IMG_1613529926273 FB_IMG_1613529936735 FB_IMG_1613529890500 FB_IMG_1613529886594 FB_IMG_1613529879699 FB_IMG_1613529841415 FB_IMG_1613529827864

You might like