សម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩..!!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ព្រមទាំងសេនានុព័ន្ធយោធាប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនយោធិននៃកងរាជអាវុធ
ហត្ថ។

ក្នុងពិធីនេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងនាយ
ទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។FB_IMG_1614233823453 FB_IMG_1614233828636 FB_IMG_1614233834133 FB_IMG_1614233850805 FB_IMG_1614233860075 FB_IMG_1614233867042 FB_IMG_1614233872912 FB_IMG_1614233904883 FB_IMG_1614233895187 FB_IMG_1614233886705 FB_IMG_1614233879970

You might like