កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញ ចុះសួរសុខទុក្ខដល់កងកម្លាំងមួកខៀវដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិនៅឯស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺទើបតែបន្ទាប់ពីការបញ្ចប់បេសកម្មនៅអង្គការសហប្រជាជាតិនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានពាំ នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពាជាតិនិងឯកឧត្តមប្រាក់សុខុនឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អជាពិសេសបន្តអនុវត្តគោលកាណ៍រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាលនិងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

