ឯកឧត្តមជាវ តាយអភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពនិងសួរសុខទុក្ខកងកម្លាំងនគរបាលនិងយោធាការពារព្រំដែនគោក.!

ស្រុកកំពង់ត្រាច,ព្រឹកថ្ងៃអាទិត្យ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភះ​ ឆ្នាំ២០២១​
ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ និងកងកម្លាំងយោធាវរៈសេនាតូចការពារព្រំដែនគោកលេខ២ ដែលកំពុងឈរជើង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម និងដើម្បីពិនិត្យតាមដានសភាពការណ៍ទូទៅនៅក្នុងភូមិ
សាស្ត្រព្រំដែននៃស្រុកកំពង់ត្រាចនោះផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនៅក្នុងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ច្រកទ្វារទ្វេរភាគីតន់ហន់ក្នុងឃុំព្រែកក្រឹសស្រុកកំពង់ត្រាច និងមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុកកំពង់ត្រាច និងអាជ្ញាធរឃុំផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំង ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានកោតសរសើរនិងកត់សំគាល់វាយតម្លៃខ្ពស់ចំពោះសភាពការណ៍ទូទៅមានលក្ខណៈល្អប្រសើរនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រទឹកដីខេត្តកំពត។

ដែលលទ្ធផលទាំងនេះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គឺផ្ដើមចេញពីការខិតខំយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំង ក៏ដូចអង្គភាពនីមួយៗស្របតាមបទបញ្ជាណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិដាក់ជូន ។

ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់និងមានសារៈសំខាន់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន ក្នុងស្ថានការណ៍ រួមគ្នាបង្ការទប់ស្កាត់ជំងឺឆ្លងកូវដ១៩ ដែលកំពុងរាតត្បាតសកលក្នុងពិភពលោកនិងក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន។

លទ្ធផលសម្រេចបានទាំងអស់នោះរួមមាន ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចដោះដូរចរាចរណ៍ទំនិញបានព្រំដែន ពិសេសការងារទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសង្ខាង រួមនឹងការបង្ក្រាបបទល្មើសនានាផងដែរ ។

ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានណែនាំផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋានស្រុកឃុំត្រូវបន្តយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយពីវិធានការចាំបាច់មួយចំនួនរបស់ក្រសួងសុខាភិបាល ជាពិសេស កងកម្លាំងត្រូវថែរក្សាសុខភាព របស់ខ្លួនឲ្យបានល្អ ដោយត្រូវប្រកាន់ខ្ជាប់ចូលរួមអនុវត្តន៍វិធានការ ការពារ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនឲ្យបានជាប់ជាប្រចាំ គឺបីការពារ និង បីកុំ ដើម្បីសហគមន៍ ក៏ដូចជាអង្គភាពរបស់យើងគ្មានជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវអង្ករគ្រឿងឧបភោគ
បរិភោគ រួមនឹងសម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់អង្គភាពកងកម្លាំង ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ឈរជើងតាមព្រំដែនចំនួន១៣គោលដៅ ក្នុងមួយគោលដៅទទួលអង្ករ១០០គីឡូ ត្រីខ ៥យួរ មី៥កេស ទឹកសុទ្ធ៣០យួរ តង់ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ចំនួន០១នឹងជូនថវិកាដល់កងកម្លាំងនគរបាលនឹងយោធាទាំងពីរអង្គភាពសរុបចំនួន១០៨នាក់និងគ្រូពេទ្យ៣នាក់ក្នុងម្នាក់៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន៥លាន៥៥ម៉ឺនរៀល។

ជាមួយឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានជូនថវិកាចំនួន៣០លានរៀល ដល់មន្ត្រីឃុំ ដែលបានស្នើសុំក្នុងវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ខេត្តកាលពីពេលថ្មីៗកន្លងទៅនេះដើម្បីយកទៅកសាងផ្លូវនៅក្នុងមូល
ដ្ឋានឃុំព្រែកក្រឹសស្រុកកំពង់ត្រាចនេះផងដែរ ។FB_IMG_1614506175276 FB_IMG_1614506169274 FB_IMG_1614506181598 FB_IMG_1614506190610 FB_IMG_1614506223633 FB_IMG_1614506230200 FB_IMG_1614506214759 FB_IMG_1614506197856

You might like