ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីរាជរដ្ឋាបាលអញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ជាលើកទី២..!!

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ
ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀតបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។

ដោយឡែកសម្រាប់ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន វិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃនោះដែរ លើកលែកតែលោក ហ៊ុន ម៉ានី ពេលនោះផ្តាសាយធំ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ ទើបតែចាក់លើកទី១ នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១នេះ។FB_IMG_1614741772196 FB_IMG_1614741775978 FB_IMG_1614741780174 FB_IMG_1614741785878 FB_IMG_1614741789838 FB_IMG_1614741806044 FB_IMG_1614741820332 FB_IMG_1614741809439 FB_IMG_1614741799521

You might like