នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ រួចរាល់។
ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកែប ចូលរួមអនុវត្តវិធានការសុខាភិបាល និងត្រៀមទទួលការចាក់វ៉ាក់សាំងទៅតាមដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារ សង្គមជាតិយើង និងប្រជាជននៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដើម្បីការពារខ្លួនយើង និងអ្នកដទៃ និងបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ-១៩គឺ ៣ការពារ( ១-ពាក់ម៉ាស់,២-លាងដៃ,៣-គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី១,៥០ ម៉ែត្រឡើងទៅ) និង៣កុំ៖ (១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក,២-កុំទៅកន្លែងមានមនុស្សច្រើន និង៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម៕

