ឯកឧត្តមអភិបាលខេត្តតាកែវព្រមទាំងក្រុមគ្រួសារ អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី២នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm លើកទី២ រួចរាល់ហើយ នៅព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ព្រមទាំងក្រុមគ្រួសារអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនដល់បងប្អូន និងក្រុមគ្រូពេទ្យទាំងអស់ថា បើទោះបីជាយើងមានវ៉ាក់សាំងចាក់ក៏ពិតមែន ពិសេសចាក់ចំពោះមន្រ្តីជួរមុខក៏ដោយក៏យើងមិនត្រូវភ្លេចខ្លួនអនុវត្តនូវវិធានការ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះទេ ពោលគឺយើងត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩នេះ នៅក្នុងដំណាក់កាលនៃការឆ្លងសហគមន៍២០កុម្ភៈ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់មន្រ្តីក៍ដូចជាបងប្អូនប្រជាពលរដ្ឋដែលនិងត្រូវចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ទាំងអស់ សូមកុំមានការព្រួយបារម្ភបន្ទាប់ពីការចាក់វ៉ាក់សាំងរួច ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់យើងជាច្រើនាក់បានចាក់ធ្វើជាគម្រូមុនគេ ហើយមិនទាន់មានអ្នកណាម្នាក់មានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតមុននឹងចាក់វ៉ាកសាំង ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យសុខភាពបងប្អូនជាមុនទើបសម្រេចថាចាក់ឬមិនចាក់៕FB_IMG_1614745686124 FB_IMG_1614745692117 FB_IMG_1614745695722 FB_IMG_1614745706808 FB_IMG_1614745725533 FB_IMG_1614745718710 FB_IMG_1614745711049

You might like