នាព្រឹកថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ខែមីនា ឆ្នាំ ២០២១លោកឯកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ចុះជួបសួរសុខទុក្ខ និង ចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិរួមមានៈ អង្ករ ៤តោនទឹកភេសជ្ជៈ៤០០កេសទឹកសុទ្ធ៤០០យួរមី ១២០កេសទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរមកប្រគល់ជូនវរសេនាតូចការពារព្រំដែនគោកទាំង៤(៩១១ , ៨៩១ , ៨០៧,៨១៥ )។
កម្មវិធីនេះប្រព្រឹត្តទៅក្នុងបញ្ជាការដ្ឋានវរសេនាតូចព្រំដែនគោកលេខ៩១១ស្ថិតក្នុងភូមិច័ន្ទគីរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឧិត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ថែរក្សា សុខភាព ជៀសឱ្យផុតពីជម្ងឺ កូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវ វិធានការ ៣ការពារ និង៣កុំ ក្នុងខ្លួនឱ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ ។

