ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជេីញចុះពិនិត្យ​និង​សួរសុខទុក្ខ ដល់ក្រុមការងារវាស់វែងដីធ្លីថ្នាក់ជាតិ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ​ ៥រោច​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១​ ក្រុមការងារថ្នាក់ជាតិ​ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ ​លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកវរសេនីយ៍ឯក ហួត រិទ្ធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងមានការចូលរួមពី​មណ្តា អង្គភាព​ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកកែវសីមា និងកងកម្លាំងប្រដាប់អាវុធទាំង០៣​ បានអញ្ជេីញចុះពិនិត្យ​ និង​សួរសុខទុក្ខ ដល់ក្រុមការងារវាស់វែងដីធ្លីថ្នាក់ជាតិ នៅចំណុចស្ពាន រ៉ាង ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក និងចំណុចត្រពាំងទូកស្ថិតក្នុងភូមិអូច្រារ ឃុំស្រែព្រះ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ ៕IMG_20210303_154508 IMG_20210303_154449 IMG_20210303_154409 IMG_20210303_154302 IMG_20210303_154246 FB_IMG_1614760811280 IMG_20210303_154430

You might like