ឯកឧត្តមវ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារចុះពិនិត្យផលប៉ះពាល់ដីស្រែ

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម វ៉ី​ សំណាង​ អភិបាល​ នៃគណ:អភិបាល​ខេត្ដកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ទំនប់ចំការតែស្ថិតនៅក្នុងវត្ដចំបក់ ឃុំចំបក់ ស្រុក​ភ្នំស្រួចខេត្ត​កំពង់ស្ពឺ​ដោយមានការចូលរួមពី លោក លោកស្រីក្រុមការងារថ្នាក់ខេត្ដស្រុក​និងឃុំបន្ទាប់ពីនោះឯកឧត្តមអភិបាលក៏បានអញ្ជើញចុះពិនិត្យទីតាំងដែលរងការខូចខាតដោយទឹកជំនន់បណ្ដាលមកពីការបាក់ទំនប់ចំការតែកាលពី ឆ្នាំ២០២០កន្លងទៅស្ថិតនៅឃុំចំបក់ស្រុក​ភ្នំស្រួចផងដែរ៕FB_IMG_1614841177943 FB_IMG_1614841184513 FB_IMG_1614841208414 FB_IMG_1614841134059 FB_IMG_1614841138034

You might like