នាយកដ្ឋានជំនាញអនុវត្តតាមច្បាប់បានបញ្ជូនជន បរទេសម្នាក់ដែលបន្លំខ្លួនចូលមកប្រទេសកម្ពុជាតាមរថយន្តដឹកផ្លែឈើ.!!

បាត់​ដំបងនៅថ្ងៃទី​៤​ខែ​មីនា​ឆ្នាំ​២០២១នេះតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់​ដំបង​ លោមឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន​ ដឹ​ក នាំ​មន្រ្តីការិយាល័យជំនាញ​ នាំខ្លួនស្រ្តីជាជនបរ​ទេសម្នាក់ឈ្មោះ​ ទ្រឿង​ ទីទួហាវ​ Truong Thi Tu Hao អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដេីម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៥ខែ​កុម្ភៈ​ឆ្នាំ​២០២១​ សមត្ថកិច្ចនៅ ស្រុកកំរៀង​ បានធ្វេីការឃាត់ខ្លួនស្រី្តរូបនេះ​ និងបុរស​ជាជនជាតិខ្មែរផ្សេងទៀត​ បន្ទាប់ពីពួកគាត់បា​ន​បន្លំឆ្លងដែន​ដោយជិះរថយន្តដឹកផ្លែឈេីចូល​ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូង​ស្រុកកំរៀងចូលមក​ប្រទេសកម្ពុជា​ ដោយគេចវេសមិនព្រមធ្វេីចត្តាឡីស័ក។​

ប៉ុន្តែទីបំផុតត្រូវបានសមត្ថកិច្ចរកឃេីញ​និងនាំយក​ទៅធ្វេីចត្តាឡីស័ក​នៅទីនោះតាមវិ​ធានសុខាភិបាល​រហូតមក​ទេីបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ទៅកាន់នាកដ្ឋានជំនាញ​ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕FB_IMG_1614854275170 FB_IMG_1614854282588 FB_IMG_1614854309158 FB_IMG_1614854295866

You might like