ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១នេះឯកឧត្តមជា សុមេធីអភិបាលនិងលោកជំទាវជា ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តព្រៃវែងនិងសហការី បានចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្តនិងអង្គការសហ
ព័ន្ធនារីពិការ ក្នុងកំឡុងពេលការរីករាលត្បាតជាសកលនៃជំងឺកូវីដ-១៩ដែលមានចំនួនសរុប១៦០នាក់នៅភូមិលេខ៦និងភូមិលេខ៣សង្កាត់
កំពង់លាវក្រុងព្រៃវែង។
ក្នុងឱកាសនោះដែរ÷
ឯកឧត្តមអភិបាលខេត្តព្រៃវែងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាកជនរងគ្រោះជនងាយរងគ្រោះដោយមិនប្រកាន់រើសអើង វណ្ណៈជាតិសាសន៍ពណ៍សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តសូមក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវមានការធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យមានសត្ថិភាពខ្ពស់និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់កុំអោយមានឆ្លងមេរោគកូវីដ-
១៩ក៏ដូចក្នុងសហគមន៍សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលនិងអនុវត្តនូវវិធានការនិងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយត្រូវប្រើទឹកសាប៊ូអាល់កុលឬជែលនិងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប់ជានិច្ចផងដែរ៕

