ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានទទួលអំណោយពីសប្បុរ សជននានាដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅសាលាខេត្តកណ្តាលក្នុងនោះ៖
១-លោក សុខ រតនា តំណាង ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានឧបត្ថម្ភ ថវិកាចំនួនការ ១,៥០០,០០០រៀល
២-លោក សេង ភារ៉ូ ប្រធានក្រុមហ៊ុន (XFLOORS ASIA Co,Ltd) ជួយឧបត្ថម្ភម៉ាស់ចំនួន៤កេសធំ ស្មើនឹង ១០,០០០ ម៉ាស់
៣-លោក អ៊ឹម បញ្ញាវុធ ប្រធានក្រុមហ៊ុន Young Billinairs Agent Co,Ltd ជួយឧបត្ថម្ភម៉ាស់ ចំនួន ២កេសធំ ស្មើនឹង ៥០០០ ម៉ាស់
៤-លោក ថោង ច័ន្ទបញ្ញា ប្រធានក្រុមហ៊ុន MCON ឧបត្ថម្ភ ម៉ាស់ចំនួន ២កេសធំ ស្មើនឹង ៥,០០០ ម៉ាស់
៥-លោក ហេង បញ្ញា ប្រធានក្រុមហ៊ុន KOOLEN Engineering & Construction Co,Ltd បានជួយឧបត្ថម្ភ ម៉ាស់ចំនួន៤កេសធំ ស្មើនឹង ១៥,០០០ម៉ាស់ អាល់កុលចំនួន៥០កានតូច។

ក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕FB_IMG_1614927403386 FB_IMG_1614927429702 FB_IMG_1614927423807 FB_IMG_1614927376039 FB_IMG_1614927362467 FB_IMG_1614927348367 FB_IMG_1614927339616

You might like