ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្ដាប់ធ្នាប់ការដឹកដីដឹកខ្សាច់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
ដែលកិច្ចប្រជុំនេះដែរមាន
ការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ អភិបាលរងខេត្តមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលបានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះរថយន្តដែលដឹកដីដឹកខ្សាច់ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពិសេសដឹកខ្សាច់សើមដែលបណ្ដាលអោយជ្រុះធ្លាក់ធ្វើឱ្យខូចបរិស្ថានខូចសណ្ដាប់ធ្នាប់ប៉ះពាល់សុខភាពប្រជាពលរដ្ឋពិសេសអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅត្រូវធ្វើការបោស
សម្អាតនិងលាងផ្លូវ១ថ្ងៃឱ្យបាន២ដង ដោយប្រើប្រាស់នូវរថយន្តសម្រាប់បោស
សម្អាតនិងបាញ់ទឹកលាងផងដែរ ៕

