លោកកេតម៉ៅ អភិបាលនៃគណៈអភិបាលស្រុកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីពង្រឹងវិធានការណ៏ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

តាកែវ=នៅព្រឹកថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១
លោកកេតម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បី ពង្រឹងវិធានការណ៏ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋានស្រុកសំរោងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៑ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុកលោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ លោកលោកស្រីស្មៀនឃុំនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១រួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ក្នុងមូលដ្ឋានផងដែរ៕FB_IMG_1615276704015 FB_IMG_1615276717007 FB_IMG_1615276712569 FB_IMG_1615276724540

You might like