ឯកឧត្តមអភិបាលខេត្តកណ្តាលទទួលអំណោយពីសប្បុរសជនដើម្បីចូលរួមគាំទ្រនិងការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ បានទទួលអំណោយពីសប្បុរសជនមានដូចជាម៉ាស និងថវិកា ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាលក្នុងប្រយុទ្ធ ប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។

លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនអចលន ទ្រព្យសូនីន បានជួយឧបត្ថម្ភម៉ាស់ចំនួន២០កេសធំ និងថវិកាចំនួន ២០លានរៀល ។

ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរ គុណ យ៉ាងជ្រាលជ្រៅ ដល់លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យសូនីនដែល បាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល៕FB_IMG_1615284221131 FB_IMG_1615284247260 FB_IMG_1615284212490 FB_IMG_1615284232605 FB_IMG_1615284237527

You might like