សម្តេចតេជោ ហ៊ុន សែន ៖ ស្នើឱ្យផ្អាករាល់ការជួបជុំ ទាំងឡាយ ដែលមិនមានការចាំបាច់ ចំពោះមុខនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩

ថ្ងៃអង្គារ៍ ១១រោច ខែផល្គុន
ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី៩ខែមិនា ឆ្នាំ​២០២១
(ភ្នំពេញ)៖ ចំពោះមុខនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន
ស្នើឱ្យផ្អាករាល់ការជួបជុំ។ ការស្នើបានធ្វើឡើងតាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ បានឱ្យដឹងថា គិតត្រឹមម៉ោងជាង៩យប់ថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់បន្ថែមទៀត។ ករណីថ្មីនេះ មាននៅក្នុង រាជ
ធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងខេត្តព្រៃវែង។
បើតាមសម្តេចតេជោ ហ៊ុន សែន លទ្ធផលនេះមិនទាន់អស់នៅឡើយទេព្រោះសំណាកខ្លះម៉ាស៊ីនកំពុងពិនិត្យនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាលមន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ។

ឆ្លើយតបនឹងស្ថានការណ៍ដ៏តាន់តឹង និងស្រួចស្រាវនេះ សម្តេចតេជោ បានអំពាវនាវឱ្យផ្អាករាល់ការជួបជុំ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះអំពាវនាវ សូមផ្អាករាល់ ការជួបជុំទាំងឡាយ ដែលមិនមានការចាំបាច់។ ខ្ញុំសូមអរគុណចំពោះបងប្អូន ដែល បានផ្អាកនូវពិធីការ ពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើពិធីអាពាហ៍ពិពាហ៍តែបន្ថយចំនួនមនុស្ស ដែលធ្វើឱ្យហានិភ័យមានកាធ្លាក់ចុះ»។

សម្តេចតេជោបន្តថា «សភាពការណ៍ពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបានគប្បីត្រូវតែពន្យារ គប្បីផ្អាក ពន្យារពេលរង់ចាំធ្វើនៅពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។នេះជាសភាពការណ៍ដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ បានដាក់ចេញបទបញ្ជា និងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ផ្អាកបណ្តោះអាសន្ននូវស្ថាប័ន ដោយទុកអ្នកធ្វើការបន្តិចបន្តួចតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅកាន់ស្ថាប័នឯកជនផងដែរ ឱ្យកាត់បន្ថយបុគ្គលិកធ្វើការនៅកន្លែងធ្វើការ ហើយបែងចែកផ្លាស់វេណគ្នា ដើម្បីកាត់បន្ថយចំនួននៅកន្លែងធ្វើការ និងការកកស្ទះតាមដងផ្លូវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាលកុំឱ្យកូនតូចចេញពីផ្ទះហើយមនុស្សចាស់និងពេញវ័យក៏មិនត្រូវចេញពីផ្ទះដែរបើមិនចាំបាច់។ប៉ុន្តែបើតម្រូវការជាចាំបាច់ក្នុងការចេញពីផ្ទះត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ការផ្អាកការធ្វើការ គឺធ្វើសម្រាប់ស្ថាប័នស៊ីវិលប៉ុណ្ណោះ ដោយឡែកស្ថាប័នកងកម្លាំងប្រដាប់អាវុធមិនមានផ្អាកនោះឡើយ៕FB_IMG_1615285204122

You might like